ការវិភាគទិន្នន័យកម្រិតមូលដ្ឋាន

មជ្ឈមណ្ឌល បណ្តុះបណ្តាល ស្រាវជ្រាវ និងអភិ​វឌ្ឍ​ន៍នៃ​​​​​​​សាលាជាតិផែនការ និងស្ថិតិ នៃក្រសួងផែនការ ​បាន​បើក​​វគ្គបណ្តុះបណ្តាល វិក្រឹតការ និងសុក្រឹតការ នៅសាលាជាតិផែនការនិងស្ថិតិ ស្តីពីការវិភាគទិន្នន័យកម្រិតមូលដ្ឋានសម្រាប់អ្នកធ្វើផែនការ ពីថ្ងៃទី២៣  ដល់ថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៦។

វគ្គបណ្តុះបណ្តាលនេះរៀបចំឡើងក្នុងគោលបំណងបង្កើនការយល់ដឹងអំពី ការប្រមូលទិន្នន័យ វិភាគទិន្នន័យ និងការប្រើប្រាស់ទិន្នន័យ និងព័ត៌មានសេដ្ឋកិច្ច និងសង្គម សម្រាប់ការរៀបចំរបាយការណ៍។