មជ្ឈមណ្ឌល បណ្តុះបណ្តាល ស្រាវជ្រាវ និងអភិវឌ្ឍន៍នៃសាលាជាតិផែនការ និងស្ថិតិ នៃក្រសួងផែនការ បានបើកវគ្គបណ្តុះបណ្តាល វិក្រឹតការ និងសុក្រឹតការ នៅសាលាជាតិផែនការនិងស្ថិតិ ស្តីពីការធ្វើផែនការតាមដានត្រួតពិនិត្យ និងវាយតម្លៃសម្រាប់អ្នកធ្វើផែនការ ពីថ្ងៃទី៣០ ខែមីនាដល់ថ្ងៃទី៣ខែមេសា ឆ្នាំ២០២៦។
វគ្គបណ្តុះបណ្តាលនេះត្រូវបានរចនាឡើងដើម្បីបង្កើនការយល់ដឹងអំពីការអនុវត្តគម្រោង និងកម្មវិធី ព្រមទាំងលទ្ធផល និងផលប៉ះពាល់របស់វាទៅលើការអភិវឌ្ឍ។ សូចនាករ និងក្របខ័ណ្ឌសម្រាប់ការត្រួតពិនិត្យ និងវាយតម្លៃត្រូវបានពិភាក្សា និងអនុវត្ត។
